តើប្រិយមិត្តបានធ្វើអ្វីខ្លះមុនពេលចូលគេង? នឹកដល់សំណួរនេះ
លោកអ្នកអាចចាប់ផ្ដើមគិតមើលឡើងវិញពីអ្វីដែលលោកអ្នកបានធ្វើមុនពេលចូលគេងកាលពីយប់មិញ។
ទោះបីជាចម្លើយរបស់ប្រិយមិត្តចេញមកក្នុងរូបភាពបែបណាក៏ដោយ ការពិតនៃការលើកឡើងសំណួរនេះ គ្រាន់តែចង់បង្ហាញលោកអ្នកឲ្យស្វែងយល់ពីទម្លាប់មួយចំនួនរបស់ បុគ្គលជោគជ័យមុនពេលគេងតែប៉ុណ្ណោះ។
ដូច្នេះ សូមប្រិយមិត្តសាកផ្ទៀងផ្ទាត់ទាំងអស់គ្នាមើល៍ថា តើទម្លាប់របស់អ្នក ដូចទៅនឹងទម្លាប់ ៩យ៉ាងរបស់បុគ្គលជោគជ័យខាងក្រោមនេះឬយ៉ាងណា?
១) បែងចែកពេលវេលា
គ្មានឡើយភាពខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍របស់បុគ្គលជោគជ័យ។ បុគ្គលប្រភេទនេះបានដឹងថា ការកំណត់ពេលេវេលាធ្វើកិច្ចការប្រចាំថ្ងៃនីមួយៗឲ្យបានត្រឹមត្រូវ និងធ្វើឲ្យខ្លួនមានតម្លៃ អាចគោរពតាមផែនការរបស់ខ្លួន។
ពេលវេលាសម្រាប់ការងារ
ការទទួលទានអាហារ ការជួបជុំគ្រួសារ មិត្តភក្ដិ លំហែកាយ ឬ ចូលគេងសុទ្ធតែត្រូវបានបែងចែកយ៉ាងត្រឹមត្រូវជាមុន ទើបអ្វីៗអាចចម្រេចបានតាមផែនការទាំងនេះ
ក្រោយពេលខ្លួនក្រោកពីដំណេកនៅថ្ងៃស្អែក។
២) អានសៀវភៅ
បុគ្គលជោគជ័យនៅលើពិភពលោកភាគច្រើនចូលចិត្តអានសៀវភៅណាស់។ មនុស្សប្រភេទនេះ តែងចូលចិត្តអាន
និង រៀនពីអ្វីដែលជាគំនិតរបស់អ្នកដទៃ។
តើអ្នកមានដឹងទេថា ការអានសៀវភៅ គឺជាផ្លូវកាត់មួយសម្រាប់អ្នកឆ្ពោះទៅរកជោគជ័យដែរឬទេ? បុគ្គលជោគជ័យទាំងនោះមានជាអាទិ៍មហាសេដ្ខីអាមេរិក ប៊ីល ហ្គេត ចំណាយពេលអានសៀវភៅរហូតដល់យប់ជ្រៅអស់កម្លាំងចូលទៅគេងលក់តែម្ដង។
៣) ចំណាយពេលវេលាជួបជុំសមាជិកគ្រួសារ ឬ មិត្តភក្ដិ
ជោគជ័យ កើតឡើងតាមរយៈការទំនាក់ទំនង។
ដូច្នេះហើយបានជាបុគ្គលជោគជ័យទាំងឡាយបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួបជុំជាមួយគ្រួសារ និងមិត្តភក្តិចែករំលែកចំណេះដឹង ក៏ដូចជាពិភាក្សាពីការងារជាដើម។
បុគ្គលជោគជ័យភាគច្រើនជ្រើសរើស ថ្ងៃពុធរៀងរាល់សប្ដាហ៍សម្រាប់ការ ជួបជុំជាមួយមិត្តភក្តិ ហើយក្រៅពីនោះ សម្រាប់ការជួបជុំជាមួយគ្រួសារ។
៤) រៀបចំគម្រោងសម្រាប់ធ្វើនៅថ្ងៃស្អែក
គម្រោងសម្រាប់ធ្វើការនៅថ្ងៃស្អែក គឺជាផែនការសំខាន់មួយ ដែលបុគ្គលជោគជ័យត្រូវរៀបចំឡើងមុនពេលគេង។
បន្ទាប់មក គេត្រូវរៀបចំពីអ្វីដែលជាតម្រូវការសម្រាប់ត្រៀមខ្លួនសម្រេច ផែនការនោះ ដូចជាការរៀបចំសំណុំឯកសារដែលពាក់ព័ន្ធ សំលៀកបំពាក់ត្រៀមទុកមុនជាដើម។
៥) ធ្វើសមាធិ
សកម្មភាពដ៏អស្ចារ្យមួយទៀតរបស់បុគ្គលជោគជ័យ គឺការធ្វើសមាធិ នូវអ្វីដែលពួកគេយល់ថា នឹងជួយធ្វើឲ្យសុខភាពផ្លូវការ និងផ្លូវចិត្តរបស់ខ្លួនមានស្មារតីរឹងមាំល្អអាចជៀសវាងបញ្ហា ឬសម្ពាធនានាមកលើរាងកាយបាន។ បើអ្នកអនុវត្តទម្លាប់នេះបាន ប្រសិទ្ធភាពនៃការគិតរបស់អ្នកនឹងផ្ដោតទៅលើអ្វីដែលអ្នកចង់ធ្វើ និងមិនធ្វើឲ្យអ្នកមានអារម្មណ៍រវើរវាយទៀតផង។
អ្នកអាចចំណាយពេលត្រឹមតែ៥ ទៅ១០ នាទីមុនពេលគេង គឺគ្រប់គ្រាន់ទៅហើយសម្រាប់ការសមាធិនេះ។
៦) មានចក្ខុវិស័យខ្ពស់លើផែនការសមា្រប់ថ្ងៃស្អែក
វិធីសាស្រ្តមួយដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់អ្វីដែលនឹង កើតឡើងនៅថ្ងៃស្អែក គឺចក្ខុវិស័យរបស់បុគ្គលជោគជ័យ។
ផែនការឬ គម្រោងដែលនឹងត្រូវធ្វើនៅថ្ងៃស្អែក គឺជាគោលដៅវាយលុកសម្រេចឲ្យបានរបស់អ្នកជោគជ័យដោយទំនុកចិត្ត និង ភាពជឿជាក់ តាមរយៈការស្វែករកមធ្យោបាយ ឬ គន្លឹះល្អៗ ឈានទៅដល់សមេ្រចផែនការនោះ។
ដូច្នេះ សម្រាប់អ្នក អ្នកអាចចំណាយពេល៥នាទី
ទៅ ១០ នាទីរិះរកវិធីសាស្រ្តនានាសម្រាប់សមេ្រចផែនការរបស់អ្នកនៅថ្ងៃស្អែក។
៧) សរសេរសមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ
តើអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះនៅថ្ងៃស្អែក? នេះជាសំណួរមួយរបស់បុគ្គលជោគជ័យតែងចោទសួរខ្លួន
ឯងមុនពេលចូលគេង។
វាអាចជាចម្លើយអវិជ្ជមានសម្រាប់អ្នក តែសម្រាប់បុគ្គលប្រភេទនេះត្រូវតែសម្រេចឲ្យបាន។
ការទទួលទានអាហារថ្ងៃត្រង់ ពេលល្ងាច ឬ អាចត្រលប់មកផ្ទះវិញបានទៀងទាត់ ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់បង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ
និងធ្វើឲ្យបុគ្គលទាំងនេះគេងលក់ស្រួល។
បើលោកអ្នកមិនមានចំណុចខាងលើនេះទេ បញ្ជាក់ថា អ្នកត្រូវរៀបចំខ្លួនអ្នកឡើងវិញ។
លើកក្រោយអ្នកអាចសរសេរពីសមិទ្ធផល
៣ ក្នុងចំណោមសមិទ្ធផលចំនួន៥ ដែលអ្នកសម្រេចបាននៅថ្ងៃនេះ ក៏គ្រប់គ្រាន់ដែរ។
៨) ធ្វើអ្វីឲ្យបាននៅថ្ងៃនេះ
តើអ្នកធ្លាប់គិតទេថា បុគ្គលជោគជ័យជាមនុស្សខ្ជិលទុកការងារនៅគរជើងគ្នារកចេញជា សមិទ្ធផលមួយគ្មាន? ចុះអ្នកវិញយ៉ាងម៉េចដែរ
? បើលោកអ្នកបំពេញការងារមិនអស់ពីដៃពីជើង ហើយទុកចោលអាងថាចាំថ្ងៃនេះ ឬ ថ្ងៃនោះ មួយឆាកជីវិតរបស់អ្នកប្រហែលនៅតែជាមនុស្សបរាជ័យដដែល។
នេះមិនមែនមានន័យថា បុគ្គលជោគជ័យទាំងអស់អាចធ្វើការងារសុទ្ធតែរាល់នោះទេ តែបើការងារនោះសម្រេចមិនបាននៅថ្ងៃនេះ គេនិងប្ដេជ្ញាថា និងធ្វើឲ្យហើយនៅថ្ងៃស្អែក។
ប៉ុន្តែ លោកអ្នកត្រូវចាំថា បុគ្គលជោគជ័យនៅលើលោកជាទូទៅតែងតែធ្វើអ្វីឲ្យហើយនៅថ្ងៃនេះ ទើ់បពួកគេអាចគេងលក់ស្រួលបាន។
៩) គេងឲ្យបានគ្រប់គ្រាន់
លោកអ្នកពិតជាធ្លាប់ស្ថិតក្នុងស្ថានភាពមួយដែលគេងមិន គ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកអស់កម្លាំង ងងុយគេង
ធ្វើកិច្ចការអ្វីមិនបានសម្រេចហើយមិនយូរមិនឆាប់នឹងមានជម្ងឺ និងបណ្ដាលឲ្យសមត្ថភាពខួរក្បាលចុះខ្សោយជាមិនខាន។ ដូច្នេះដើម្បីទទួលបានជោគជ័យដូចបុគ្គលជោគជ័យនានា លោកអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ទើបជាការប្រសើរ ៕